ខុមហ្វ្រែល គឺជាគណៈកម្មាធិការ ឯករាជ្យ អព្យាក្រិត្យមិនរកកំរៃ និងមិនទទួលឥទ្ធិពលពីគណបក្សនយោបាយ និងរាជរដ្ឋាភិបាល។ តាំងតែពីការបោះឆ្នោត ខែឧសភា ឆ្នាំ១៩៩៣ ដែលរៀបចំឡើងដោយអ៊ុនតាក់ ”ក្រុមការងារ” អង្គការសិទ្ធិមនុស្ស ដំបូងមួយ បានផ្ដល់នូវក្រុមអ្នកសង្កេតការណ៍ឯករាជ្យ ក្នុងស្រុករាប់ពាន់នាក់ ដើម្បីសង្កេត និងអប់រំការបោះឆ្នោត ។ មកដល់ឆ្នាំ ១៩៩៥ ”ក្រុមការងារ” នៃអង្គការសិទ្ធិមុនស្សនេះ បានសំរេចបង្កើត គណៈកម្មាធិការ ដើម្បីការបោះឆ្នោតដោយសេរី និងយុត្ដិធម៌ (ខុមហ្វ្រែល) នេះឡើង ក្នុងគោល បំណងសង្កេត លើរាល់ដំណើរការបោះឆ្នោត ជាអចិ្រៃន្ដ្រនៅកម្ពុជា ។ ឆ្នាំ១៩៩៧ ខុមហ្វ្រែល ត្រូវបានចុះនៅក្នុងបញ្ជីឈ្មោះអង្គការក្រៅរដ្ឋាភិបាល ដែលអនុញ្ញាត ដោយ ក្រសួងមហាផ្ទៃ និងត្រូវបានទទួលស្គាល់ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ជា គណៈកម្មាធិការ មួយក្នុងចំណោមអង្គការឃ្លាំមើលការបោះឆ្នោត ដែលផ្ដល់អទិភាពជាអ្នក សង្កេតការណ៍បោះឆ្នោត ។ ក្នុងដំណាក់កាលនោះ ខុមហ្វ្រែលបានរៀបចំអ្នកសង្កេតការណ៍ ស្ម័គ្រចិត្ដ មានចំនួនប្រមាណច្រើនជាង ១៥,០០០នាក់ ដោយធ្វើការអប់រំអ្នកបោះឆ្នោត សង្កេតការ ចុះឈ្មោះបោះ ឆ្នោត ថ្ងៃបោះឆ្នោត និងផ្ទៀងផ្ទាត់ការរាប់សន្លឹកឆ្នោត (លទ្ធផលបោះ ឆ្នោត) នៅទូទាំងប្រទេស ។ រហូតមកទល់បច្ចុប្បន្ន ខុមហ្វ្រែលមានអង្គការសមាគមចំនួន ១០ ជាសមាជិក ដូចជា សមាគមអាដហុក មជ្ឈមណ្ឌលកម្ពុជាដើម្បីការពារសិទ្ធិកុមារ ក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា អង្គការកម្ពុជាដើម្បីជួយស្ដ្រីមានវិបត្ដិ អង្គការរក្សាការពារសិទ្ធិមនុស្សនៃកម្ពុជា សមាគមការពារសិទ្ធិមនុស្សខ្មែរកម្ពុជាក្រោម សមាគមយុវជនខ្មែរ ជំនួយផ្នែកច្បាប់នៃកម្ពុជា និងមជ្ឈមណ្ឌលព័ត៌មានស្ដ្រីកម្ពុជា។
បេសកកម្មរបស់ខុមហ្វ្រែល គឺជួយបង្កើតបរិយាកាស គួរជាទីពេញចិត្ដ និងមានពត៌មានគ្រប់ គ្រាន់ ទី១/ ដើម្បីឱ្យមានដំណើរការ បោះឆ្នោតដោយសេរី និងយុត្ដធម៌ តាមរយៈការបញ្ចុះបញ្ចូល តស៊ូមតិ ដើម្បី ទទួលបាននូវក្របខ័ណច្បាប់ សមរម្យ, ការអប់រំ ដើម្បីផ្ដល់ពត៌មាន ដល់អ្នកបោះឆ្នោត អំពីសិទ្ធិ និង សកម្មភាពចូលរួម សង្កេតការណ៍ របស់ពួកគេ ដែលអាចរារាំង នូវភាពមិនប្រក្រតី ព្រមទាំងផ្ដល់នូវ របាយការណ៍ អង្កេតយ៉ាង ទូលំទូលាយ និងឆាប់រហ័ស ដើម្បីអាចឱ្យមានការវាយតម្លៃ លើដំណើរការ បោះឆ្នោតមួយ ដែលមិនលំអៀង និងមិនប្រកាន់បក្សពួក ទី២/ ដើម្បីឱ្យមានអត្ថន័យ នៃដំណាក់កាល ក្រោយពេល បោះឆ្នោត តាមរយៈការអប់រំ និងវេទិកាសាធារណៈ ក្នុងគោលបំណង ជំរុញលើកទឹកចិត្ដ ប្រជាពលរដ្ឋឱ្យចូលរួម ក្នុងកិច្ចការនយោបាយ និងការធ្វើសេចក្ដីសំរេចនានា ការតស៊ូមតិ/បញ្ចុះបញ្ចូល ដើម្បី ឱ្យមានការកែទម្រង់ ដំណើរការបោះឆ្នោត ដែលបង្កើន នូវគណនេយ្យភាព (ការទទួលខុសត្រូវ) របស់មន្ដ្រីជាប់ឆ្នោត ព្រមទាំងផ្ដល់នូវរបាយការណ៍ អង្កេតយ៉ាង ទូលំទូលាយ និងឆាប់រហ័ស ដើម្បីអាចឱ្យមានការ វាយតម្លៃមួយ ដែលមិនលំអៀង និងប្រកាន់បក្សពួក ទៅលើការបំពេញកម្ម វិធីនយោបាយ និងដំណើរការ អនុវត្ដន៍ ការងាររបស់មន្ដ្រី ជាប់ឆ្នោត។
ការបោះឆ្នោតឱ្យមានលក្ខណៈត្រឹមត្រូវ មានតម្លាភាពសេរី និងយុត្ដិធម៌ព្រមទាំងជំរុញឱ្យមានការ ចូលរួមជាអតិបរមា ពីប្រជាពលរដ្ឋ ដើម្បីជ្រើសរើសអ្នកដឹកនាំបានត្រឹមត្រូវ និងដើម្បីបានលទ្ធ ផលនៃការបោះ ឆ្នោតមានអត្ថន័យ ។
ដើម្បីឱ្យការបោះឆ្នោតមានអត្ថន័យ ដែលប្រកបដោយលក្ខណៈប្រជាធិបតេយ្យ ។
អប់រំប្រជាពលរដ្ឋ ពីលិទ្ធិប្រជាធិបតេយ្យវិមជ្ឈការអភិបាលកិច្ចល្អ តួនាទីសង្គមស៊ីវ៉ិល ការតស៊ូមតិការបោះ ឆ្នោត និងការអង្កេតតាមដានរាល់ហេតុការណ៍មិនក្រក្រតី ការរំលោភដែល ពាក់ព័ន្ធសភាពការការបោះ ឆ្នោត ។ ការតស៊ូមតិលើបញ្ហាចំបងៗ ហើយដែលទាមទារឱ្យមានការកែប្រែ និងកែទំរង់គោលនយោបាយ ច្បាប់ និងស្ថាប័ន ទាក់ទងការបោះឆ្នោត ប្រជាធិបតេយ្យ ស្របតាមបំណងរបស់ប្រជាពលរដ្ឋ ។
ខុមហ្វ្រែលមានគណៈកម្មាធិការ ១២ រូប ដែលសុទ្ធតែជាអ្នកដឹកនាំនៃអង្គការ សមាគម ជាសមាជិក របស់ខ្លួន និងមានតួនាទីកំណត់ទិសដៅ ការងាររបស់គណៈកម្មាធិការ ។ ខុមហ្វ្រែល មាននាយកប្រតិបត្ដិ និងគណៈកម្មការប្រតិបត្ដិ ចំនួន ០៧ រូប ជាអ្នកគ្រប់គ្រងការងារប្រចាំថ្ងៃ ។ បច្ចុប្បន្នខុមហ្វ្រែល បានរៀបចំបណ្ដាញរបស់ខ្លួន នៅថ្នាក់ខេត្ដ/ក្រុង ស្រុក/ខ័ណ្ឌ និងឃុំ/សង្កាត់ ទូទាំង ២៤ខេត្ដ/ក្រុង សុទ្ធតែជាអ្នកស្ម័គ្រចិត្ដ ដែលមានមុខងារជាៈ ក្រុមប្រតិបត្ដិការ ខេត្ដ/ក្រុង អ្នកទំនាក់ទំនង ស្រុក/ខ័ណ្ឌ និងសកម្មជនឃុំ/សង្កាត់ ។
១-អបរំ ៖ ក្នុងគោលបំណងផ្ទល់ចំណេះដឹងដល់ប្រជាពលរដ្ឋទូទាំងប្រទេស ដើម្បីចូលរួម ក្នុងអភិក្រម ប្រជាធិបតេយ្យ និងការបោះឆ្នោត ។ ការងារអប់រំរួមមានៈ - រៀបចំគ្រូបង្គោលស្ម្រ័គចិត្ដនិងគ្រូតាមខេត្ដ ចុះបើកវគ្គបណ្ដុះបណ្ដាលដល់បណ្ដាថ្នាក់ស្រុក ឃុំ ភូមិ ។ - ចុះផ្សព្វផ្សាយផ្ដល់ចំណេះដឹងដល់ប្រជាពលរដ្ឋ ។ - អប់រំតាមរយៈការផ្សព្វផ្សាយតាមផ្ទាំងរូបភាព វីដេអូរឿងខ្លី វិទ្យុ ទូរទស្សន៍ ។ល។ ២-អង្កេត ៖ ធ្វើការអង្កេតតាមដាន ទទួលពាក្យបណ្ដឹង និងធ្វើអន្ដរាគមន៍នៅដំណាក់កាលមុន ពេលបោះ ឆ្នោតថ្ងៃបោះឆ្នោត និងក្រោយពេលបោះឆ្នោត ។ - រៀបចំអ្នកស្ម័គ្រចិត្ដអង្កេតលើដំណើររៀបចំការបោះឆ្នោតគ្រប់ដំណាក់កាល ។ - ធ្វើអន្ដរាគមន៍ ឬធ្វើសេចក្ដីថ្លែងការណ៍ផ្សព្វផ្សាយជាសាធារណៈ ។ - សិក្សាស្រាវជ្រាវការខ្វះខាត និងការរីកចំរើននៃការអនុវត្ដន៍កិច្ចសន្យារបស់អ្នកជាប់ឆ្នោត នៅក្រោយពេលបោះឆ្នោត ។ ៣-ពត៌មាន និងទំនាក់ទំនងក្រៅ ៖ ធ្វើការទំនាក់ទំនង និងផ្ដល់ពត៌មានរវាងអង្គការ សមាគមន៍ ក្នុងស្រុក និងតំបន់ដើម្បីផ្លាស់ប្ដូរ និងដកស្រង់បទពិសោធន៍ ។ ធ្វើការទំនាក់ទំនង ជាមួយស្ថាប័ន និតិបញ្ញាត្ដិ និតិប្រតិបត្ដិ និងបណ្ដាញផ្សព្វផ្សាយនានា ។ រៀបចំឯកសារបោះពុម្ភ និងធ្វើការផ្សព្វផ្សាយតាមរយៈព្រឹត្ដិបត្រ ខិតប័ណ្ណ ផ្ទាំងរូបភាព សៀវ ភៅផ្នត់ វិទ្យុ ទូរទស្សន៍ កាសែត។ល។ ដើម្បីផ្ដល់ចំណេះដឹង និងពត៌មានដល់បណ្ដាញ និង ប្រជាពល រដ្ឋ គ្រប់លំដាប់ថ្នាក់ ។ ៤-ការតស៊ូមតិៈ សកម្មភាពតស៊ូមតិតាមរយៈការចរចារបញ្ចុះបញ្ចូល តវ៉ាជាមួយថ្នាក់ដឹកនាំ កំពូលៗ នៃគណបក្សនយោបាយ សមាជិកព្រឹទ្ធសភា និងរាជរដ្ឋាភិបាល ។ តាមរយៈការពិភាក្សា ស្រាវជ្រាវ និងស្ទង់មតិ សកម្មភាពនេះមានការរៀបចំធ្វើសិក្ខាសាលា សន្និសីទ មិទ្ទិញ និង វេទិការ សាធារណៈ ។ល។