ការចូលរួមប្រជុំពង្រឹងរចនាសម្ព័ន្ធនិងចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនិងសកម្មជន
នៅថ្ងៃទី០២ មីនា ឆ្នាំ២០១៥ ឯកឧត្តម កង គឹមហាក់ បានចូលរួមកិច្ចប្រជុំរចនាសម័្ពន្ធ ភូមិ-ឃុំ និងជួបសំណេះសំណាលជាមួយសកម្មជននៅភូមិស្វាយពក ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម។ ទន្ទឹមនិងនោះដែរនាពេលរសៀលឯកឧត្តមក៏បានបន្តធ្វើការចុះសួរសុខទុក្ខសំណេះសំណាលជាមួយសកម្មជននៅភូមិសង្កែពង ឃុំស្រម៉ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។