ការចុះទៅពិនិត្យនិងសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្ទាក់នៅខេត្តបន្ទាយមានជ័យ
នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៥ ឯកឧត្តម ប៉ាល់ សំអឿន បានចុះសួរសុខទុក្ខប្រជាពលរដ្ឋចំនួន២៤គ្រួសារដែលរងគ្រោះដោយខ្យល់កន្ទ្រាក់នៅភូមិថ្មរមៀល ឃុំបន្ទាយឆ្មា ស្រុកថ្មពួក ហើយជួយឧបត្ថម្ភថវិការចំនួន៣១៨ ០០០រៀល។ ទន្ទឹមនិងនោះដែរនាពេលរសៀលឯកឧត្តមក៏បានចូលរួមចែកអំណោយដល់ប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ទ្រាក់ចំនួន២៦គ្រួសារនៅឃុំស្វាយចេក ស្រុកស្វាយចេករួមជាមួយនិងថវិការឧបត្ថម្ភចំនួន៣៤៣ ០០០រៀល(ដែលស្រង់ពីមន្ធីរគណបក្សប្រជាជនកម្ពុជា)។